Posts tagged Buddhism

Certificates of Honours


I, on behalf of venerable monks, venerable novices, kids and all people in Kraya Community as well as the people of Kingdom of Cambodia, would like to express our deepest sincere thanks to Kuan Yin and followers for great, compassionate and kind donation to our monks, novices and kids to get higher Education.
We do not have anything to give you in return, the our wishes for you and your followers.
May you and your followers be well and happy.
May you and your followers be healthy.
May you and your followers be free from sufferings.
May Buddha bless you!
With Metta,

Certificate-of-Honour2013 Read the rest of this entry »

Leave a comment »

ប្លង់កុដិវត្តក្រយា (Plan of Wat Kray’s kuti, Building)


ខ្ញុំព្រះករុណាអាត្មាភាពសូមនមស្ការលោកម្ចាស់ និងចម្រើនពរញោមញាតិ សប្បុរសជន ប្រុសស្រីទាំងអស់ក្នុងសាកលលោក។ ខ្ញុំព្រះករុណា អាត្មាភាពសូមទូលថេរដីលោកម្ចាស់ និងជម្រាបជូនញោមញាតឱ្យបានជ្រាបថា នៅក្នុងវត្តក្រយា និងកូនសេក្ខប្រមាណជា ៧០ អង្គ/រូប ហើយ។ ហើយខណៈវត្តក្រយាបានសាលាពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃ និងកូនចៅយើងនោះ ចំនួនព្រះសង្ឃ និងកូនសិស្សនឹងមានការ កើនឡើងជាលំដាប់។ ប៉ុន្តែអ្វីដែលគួរព្រួយបារម្ភ និងគួរចិត្តទុកដាក់បំផុតនោះ គឺកន្លែងស្នាក់នៅ ចង្ហាន់ និងបញ្ហាសុខភាព។ សព្វថ្ងៃនេះ វត្តក្រយាមិនទាន់មានកន្លែងគ្រប់គ្រាន់សម្រាប់ព្រះសង្ឃស្នាក់នៅសិក្សាទេ។ ខ្ញុំព្រះករុណាសញ្ជឹងគិតពីបញ្ហានេះរាល់ថ្ងៃយប់។ ខ្ញុំព្រះករុណា ស្រមៃចង់កសាងកុដិធំមួយ ទៅពីរខ្នងសម្រាប់អនាគតដ៏វែងឆ្ងាយរបស់វត្តក្រយា។ ឥឡូវនេះ ខ្ញុំព្រះករុណាគូរប្លង់បណ្តោះអាសន្នរួចហើយ។ ខ្ញុំព្រះករុណាចង់ធ្វើសាមញ្ញបំផុត។ សូមលោកម្ចាស់ និងញោមញាតិមើលនៅក្នុងរូបភាពខាងក្រោមនេះ។

មើលពីខាងមុខចំ៖
Front-Building

មើលពីចំហៀងត្រង់៖
0001

Leave a comment »

ប្រជុំកងធម៌ ៖ ពួកធម៌ពីរ


 

ធម៌ ២ យ៉ាង
១. សង្ខតធម៌ = ធម៌ដែលបច្ច័យប្រជុំតាក់តែងបាន
២. អសង្ខតធម៌ = ធម៌ដែលបច្ច័យប្រជុំតាក់តែងបាន

សង្ឃ ២ ពួក
១. សម្មតិសង្ឃ = បានដល់ភិក្ខុបុថុជ្ជនតាំងពីចំនួន ៤ អង្គឡើងទៅ
២. អរិយសង្ឃ = បានដល់ព្រះអរិយសាវ័កទាំង ៤ គូ

បុគ្គលអស្ចារ្យ ២ ពួក
១. ព្រះសម្មាសម្ពុទ្ធ
២. ស្តេចចក្រពត្តិ

ភូមិរបស់សប្បុរស ២ យ៉ាង
១. កតញ្ញូ = អ្នកដឹងឧបការគុណដែលគេធ្វើហើយចំពោះខ្លួន
២. កតវេទី = អ្នកធ្វើតបឧបការគុណគេវិញ

បរិស័ទ ២ ពួក
១. វគ្គាបរិសា = បរិស័ទប្រកាន់ពួក
២. សមគ្គាបរិសា = បរិស័ទព្រមព្រៀងគ្នា

ទោសគួរវៀរ ២ យ៉ាង
១. ទិដ្ឋធម្មិកវជ្ជ = ទោសក្នុងបច្ចុប្បន្ន
២. សម្បរាយិកវជ្ជ = ទោសក្នុងបរលោក

ធម៌ខ្មៅ ២ យ៉ាង
១. អហិរិក = មិនខ្មាសបាប
២. អនោត្តប្ប = មិនរអែងខ្លាចបាប

ធម៌ស ឬលោកបាលធម៌ ២ យ៉ាង
១. ហិរិ = សេចក្តីខ្មាសបាប
២. ឱត្តប្បៈ = សេចក្តីក្រែងខ្លាចបាប

កន្លែងសម្រាប់ទទួលមនុស្សទ្រុសសីល ២ យ៉ាង
១. និរយៈ = ឋាននរក
២. តិរច្ឆានយោនិ = កំណើតតិរច្ឆាន

កន្លែងសម្រាប់ទទួលមនុស្សមានសីល ២ យ៉ាង
១. ទេវៈ = ស្ថានទេវតា
២. មនុស្ស  = ស្ថានមនុស្ស

សេចក្តីសុខ ២ យ៉ាង
១. គិហិសុខ = សេចក្តីសុខរបស់គ្រហស្ថ
២. បព្វជ្ជាសុខ = សេចក្តីសុខក្នុងផ្នួស

សេចក្តីសុខ ២ យ៉ាងទៀត
១. កាមសុខ សេចក្តីសុខក្នុងកាម
២. នេក្ខម្មសុខ សេចក្តីសុខក្នុងការចេញចាកកាម

សេចក្តីសុខ ២ យ៉ាងទៀត
១. សាសវសុខ = សេចក្តីសុខប្រកបដោយអាសវៈ
២. អានាសវសុខ = សេចក្តីសុខឥតអាសវៈ

សេចក្តីសុខ ២ យ៉ាងទៀត
១. កាយិកសុខ = សេចក្តីសុខផ្លូវកាយ
២. ចេតសិកសុខ = សេចក្តីសុខផ្លូវចិត្ត

បុគ្គលរកបានដោយកម្រ ២ ពួក
១. បុព្វការី = បុគ្គលអ្នកធ្វើឧបការៈមុន
២. កតញ្ញូកតវេទី = បុគ្គលអ្នកដឹងឧបការៈដែលគេហើយ ធ្វើតបវិញ

បច្ច័យនាំឲ្យកើតរាគៈ ២ យ៉ាង
១. សុភនិមិត្ត = កំណត់នូវអារម្មណ៍ថាល្អ
២. អយោនិសោមនសិការៈ = មិនធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា

បច្ច័យនាំឲ្យកើតទោសៈ ២​ យ៉ាង
១. បដិឃនិមិត្ត = កំណត់ទុកនូវសេចក្តីថ្នាំងថ្នាក់
២. អយោនិសោមនសិការៈ = មិនធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា

ទាន ២ យ៉ាង
១. អាមិសទានៈ = ឱ្យវត្ថុប្រើប្រាស់ជាទាន
២. ធម្មទានៈ = ឱ្យធម៌ជាទាន

ចាគៈ ២ យ៉ាង
១. អាមិសច្ចាគៈ = លះបង់ឲ្យនូវគ្រឿងប្រើប្រាស់
២. ធម្មច្ចាគៈ = ចែករំលែកនូវព្រះធម៌

សង្គហៈ ២ យ៉ាង
១. អាមិសសង្គហៈ = ជួយសង្គ្រោះដោយគ្រឿងប្រើប្រាស់
២. ធម្មសង្គហៈ = ជួយសង្គ្រោះដោយការចែករំលែកនូវចំណេះដឹង

បដិសណ្ឋារៈ ២ យ៉ាង
១. អាមិសប្បដិសណ្ឋារៈ = ទទួលរាក់ទាក់ដោយអាមិស
២. ធម្មប្បដិសណ្ឋារៈ = ទទួលរាក់ទាក់ដោយធម៌

ឯសនា “ការស្វែងរក” ២ យ៉ាង
១. អាមិសេសនា = ការស្វែងរកអាមិស
២. ធម្មេសនា = ការស្វែងរកធម៌

បូជា ២ យ៉ាង
១. អាមិសបូជា = បូជាដោយអាមិស
២. ធម្មបូជា = បូជាដោយធម៌

សន្និច្ចយៈ “ការសន្សំ” ២ យ៉ាង
១. អាមិសសន្និច្ចយៈ  = ការសន្សំនូវអាមិស
២. ធម្មសន្និច្ចយៈ = ការសន្សំនូវធម៌

សន្និច្ចយៈ “ការសន្សំ” ២ យ៉ាងទៀត
១. កម្មសន្និច្ចយៈ = ការសន្សំនូវកម្ម
២. បច្ចយសន្និច្ចយៈ = ការសន្សំនូវបច្ច័យ

វិបត្តិ ២ យ៉ាង
១. សីលវិបត្តិ = វិបត្តិសីល
២. ទិដ្ឋិវិបត្តិ = វិបត្តិទិដ្ឋិ

សម្បទា ២ យ៉ាង
១. សីលសម្បទា = បរិបូណ៌ដោយសីល
២. ទិដ្ឋិសម្បទា = បរិបូណ៌ដោយទិដ្ឋិ

បំណងដែលលះបង់បានដោយកម្រ ២ យ៉ាង
១. លាភាសា = បំណងក្នុងលាភ
២. ជីវិតាសា = បំណងក្នុងជីវិត

ផ្លូវឆ្ងាយ ២ យ៉ាង
១. កន្តារទ្ធា = ផ្លូវឆ្ងាយដាច់ស្រយាល
២. វដ្តទ្ធា = ផ្លូវឆ្ងាយក្នុងវាលវដ្តសង្សារ

បដិបទា ២ យ៉ាង
១. លាភូបនិសា = សេចក្តីប្រតិបត្តិអាស្រ័យលាភ
២. និព្វានគាមីបដិបទា = សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន

(នៅមានបន្តទៀត)

Leave a comment »

The Characteristic of the Wise


ក្នុងពិភពលោកនេះ មានសាកលវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌលសិក្សា និងកន្លែងបំពាក់បំប៉នវិជ្ជាជីវៈច្រើនណាស់។ ចំណែកមនុស្សដែលបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ និងកន្លែងផ្សេងៗក៏ច្រើនណាស់ដែរ។ គេថែមទាំងបានសរសេរជាអក្សរសំគាល់អ្នកដែលបានបញ្ចប់ការសិក្សានោះថា ថ្នាក់អនុបណ្ឌិត ថ្នាក់បណ្ឌិត ជាដើម។ តើអ្នកយល់យ៉ាងណាចំពោះបញ្ហានេះ? តើបណ្ឌិតពិតនៅត្រង់ណា? តើអ្នកអោយនិយមន័យ “បណ្ឌិត” ដូចម្តេច?

Recently, Schools, Colleges, Universities and other thousand centers for education have been established and hundreds of subjects have been provided. Thousands of students graduated from the Universities each year. Some of them hold Bachelor Degree, Master Degree, Doctorate Degree and so on. But still in another case, we cannot see the real wise. How can we define “the Wise or the Fool”?

The-Character-of-the-Wise

Leave a comment »

Good Children, Good Action


មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បានសេចក្តីសុខ។ ការគោរពមាតាបិតាគឺជាសេចក្តីសុខ ដ៏ក្រៃលែង។ ចូរមនុស្សក្នុងលោកដឹងគុណ និងធ្វើគុណតបចំពោះមាតាបិតា អោយបានច្រើនៗ។ All people in the world need peace and happiness in life. Paying respect to beloved parents brings so much happiness. Please fulfill your duties by taking care of your parents.

Duty-of-Children

Leave a comment »

Three Kinds of Elders in the World


សព្វថ្ងៃនេះ គេសង្កេតឃើញថា​ មនុស្សយើងមានភាពចាស់ទុំផ្សេងៗពីគ្នា។ ប្រសិនបើយើងនិយាយដោយសង្ខេបក្នុងមនុស្សមាន ៣ ប្រភេទ គឺ៖
១- ចាស់ដោយជាតិ (ជាតិជាក្សត្រ)
២- ចាស់ដោយវ័យ (ចាស់ដោយអាយុច្រើន)
៣-​ ចាស់ដោយគុណធម៌ (អ្នកប្រតិបត្តិនូវធម៌)
Nowadays we see there are many kinds of elder in the world. In short, the kinds of elders are mentioned as follows:
1- Elder by Clan (Khatiya),
2- Elder by Age (older),
3- Elder by Dhamma (Virtuous person)

3-Kinds-of-Old-Age

Comments (3) »

Six Dhamma For All Leaders


មេដឹកនាំក្នុងពិភពលោកគួរតែមានព្រះធម៌ក្នុងខ្លួន។ នេះជាធម៌សម្រាប់មេដឹកនាំគ្រប់រូប។ All leaders in the world should practise the Dhamma, Loving-kindness, Compassion, Sympathy and Equanimity in life. Here is the Dhamma for all leaders.

6-Nayaka-Dhamma

Leave a comment »