Archive for October, 2014

ដំណឹងបុណ្យ៖ បុណ្យកឋិន និងបំបួសកុលបុត្រ ៤៤ រូប


ខ្ញុំព្រះករុណាអាត្មាភាព សូមប្រគេន និងជូនដំណឹងដល់ព្រះករុណា និងញោមញាតិ
សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបានជ្រាបថា វត្តក្រយានឹងបារព្ធបុណ្យ
កឋិនទានសាមគ្គីមួយ ដើម្បីដង្ហែរចូលវត្តក្រយា ដែលទីតាំងស្ថិតក្នុងឃុំក្រយា
ស្រុកសន្ទុក ខេត្តកំពង់ធំ ប្រទេសកម្ពុជា។ ដើម្បីជ្រាបច្បាស់ សូមនិមន្ត និងអញ្ជើញ
អាននូវកម្មវិធីខាងក្រោម៖

1376630_703014106461570_1308586677183527536_n

ខ្ញុំព្រះករុណាសូមអារាធនា និងអញ្ជើញញោមញាតិ សប្បុរសជនជិតឆ្ងាយ
ចូលរួមក្នុងកម្មវិធីកឋិនទានសាមគ្គីនេះឱ្យបានច្រើនកុះករ ដើម្បីជាប្រយោជន៍
ដើម្បីសេចក្តីសុខ សេចក្តីចម្រើន ដល់ខ្លួនយើងផង ដល់គ្រួសារយើងផង
ដល់ញាតិមិត្តយើងផង និងដល់សង្គមជាតិទាំងមូលផង។

សូមអរព្រះគុណ! សូមអរគុណ!

Leave a comment »

Certificates of Honours


I, on behalf of venerable monks, venerable novices, kids and all people in Kraya Community as well as the people of Kingdom of Cambodia, would like to express our deepest sincere thanks to Kuan Yin and followers for great, compassionate and kind donation to our monks, novices and kids to get higher Education.
We do not have anything to give you in return, the our wishes for you and your followers.
May you and your followers be well and happy.
May you and your followers be healthy.
May you and your followers be free from sufferings.
May Buddha bless you!
With Metta,

Certificate-of-Honour2013 Read the rest of this entry »

Leave a comment »

ប្លង់កុដិវត្តក្រយា (Plan of Wat Kray’s kuti, Building)


ខ្ញុំព្រះករុណាអាត្មាភាពសូមនមស្ការលោកម្ចាស់ និងចម្រើនពរញោមញាតិ សប្បុរសជន ប្រុសស្រីទាំងអស់ក្នុងសាកលលោក។ ខ្ញុំព្រះករុណា អាត្មាភាពសូមទូលថេរដីលោកម្ចាស់ និងជម្រាបជូនញោមញាតឱ្យបានជ្រាបថា នៅក្នុងវត្តក្រយា និងកូនសេក្ខប្រមាណជា ៧០ អង្គ/រូប ហើយ។ ហើយខណៈវត្តក្រយាបានសាលាពុទ្ធិកសិក្សាសម្រាប់ព្រះសង្ឃ និងកូនចៅយើងនោះ ចំនួនព្រះសង្ឃ និងកូនសិស្សនឹងមានការ កើនឡើងជាលំដាប់។ ប៉ុន្តែអ្វីដែលគួរព្រួយបារម្ភ និងគួរចិត្តទុកដាក់បំផុតនោះ គឺកន្លែងស្នាក់នៅ ចង្ហាន់ និងបញ្ហាសុខភាព។ សព្វថ្ងៃនេះ វត្តក្រយាមិនទាន់មានកន្លែងគ្រប់គ្រាន់សម្រាប់ព្រះសង្ឃស្នាក់នៅសិក្សាទេ។ ខ្ញុំព្រះករុណាសញ្ជឹងគិតពីបញ្ហានេះរាល់ថ្ងៃយប់។ ខ្ញុំព្រះករុណា ស្រមៃចង់កសាងកុដិធំមួយ ទៅពីរខ្នងសម្រាប់អនាគតដ៏វែងឆ្ងាយរបស់វត្តក្រយា។ ឥឡូវនេះ ខ្ញុំព្រះករុណាគូរប្លង់បណ្តោះអាសន្នរួចហើយ។ ខ្ញុំព្រះករុណាចង់ធ្វើសាមញ្ញបំផុត។ សូមលោកម្ចាស់ និងញោមញាតិមើលនៅក្នុងរូបភាពខាងក្រោមនេះ។

មើលពីខាងមុខចំ៖
Front-Building

មើលពីចំហៀងត្រង់៖
0001

Leave a comment »

ប្រវត្តិរូបសង្ខេបនៃកុលបុត្រ ៤១ រូប ដែលនឹងត្រូវបំបួសក្នុងវត្តក្រយា ២០១៤


ខ្ញុំព្រះករុណាអាត្មាភាពសូមទូលពិតថេរដីកា លោកម្ចាស់គ្រប់ព្រះអង្គ និងជម្រាបជូនញោមញាតិប្រុសស្រី សប្បុរសជនគ្រប់មជ្ឈដ្ឋាន ឱ្យបានជ្រាបថា វត្តក្រយាមានកូនសិស្សដែលមកពីគ្រួសារក្រីក្រប្រមាណជា ៤១ នាក់។ កូនសិស្សលោកទាំង ៤១ នាក់នេះនឹងត្រូវ បំបួសនៅខែខាងមុខ។ ដូច្នេះប្រសិនបើ ព្រះករុណាម្ចាស់ និងញោមញាតិសប្បុរជនណាចង់ចូររួមស្បង់ក្តី ចីវរក្តី បាត្រក្តី ឬឆ័ត្រក្តី ដើម្បីភ្ជាប់និស្ស័យក្នុងការបំបួសកុលបុត្រនេះ សូមទាក់ទងព្រះតេជគុណ ត្រេង គឹមឡោន គង់នៅកុដិលេខ ២៣ វត្តបទុមវតី ភ្នំពេញ តាមរយៈលេខទូរស័ព្ទ ០៩៥ ៨៨៧៧៧៦។
នេះជាប្រវត្តិរូបសង្ខេបនៃក្មេងៗទាំង ៤១ នាក់ ដែលនឹងត្រូវបួស ដើម្បីបានសិក្សារៀនសូត្រ។ ភាសាខ្មែរសូមចុច៖  Short Biography of Wat Kraya’s Kids 2014 ភាសាអង់គ្លេសសូមចុច៖ Short Biography of 41 Wat Kraya’s Kids

Leave a comment »