ប្រជុំកងធម៌ ៖ ពួកធម៌ពីរ


 

ធម៌ ២ យ៉ាង
១. សង្ខតធម៌ = ធម៌ដែលបច្ច័យប្រជុំតាក់តែងបាន
២. អសង្ខតធម៌ = ធម៌ដែលបច្ច័យប្រជុំតាក់តែងបាន

សង្ឃ ២ ពួក
១. សម្មតិសង្ឃ = បានដល់ភិក្ខុបុថុជ្ជនតាំងពីចំនួន ៤ អង្គឡើងទៅ
២. អរិយសង្ឃ = បានដល់ព្រះអរិយសាវ័កទាំង ៤ គូ

បុគ្គលអស្ចារ្យ ២ ពួក
១. ព្រះសម្មាសម្ពុទ្ធ
២. ស្តេចចក្រពត្តិ

ភូមិរបស់សប្បុរស ២ យ៉ាង
១. កតញ្ញូ = អ្នកដឹងឧបការគុណដែលគេធ្វើហើយចំពោះខ្លួន
២. កតវេទី = អ្នកធ្វើតបឧបការគុណគេវិញ

បរិស័ទ ២ ពួក
១. វគ្គាបរិសា = បរិស័ទប្រកាន់ពួក
២. សមគ្គាបរិសា = បរិស័ទព្រមព្រៀងគ្នា

ទោសគួរវៀរ ២ យ៉ាង
១. ទិដ្ឋធម្មិកវជ្ជ = ទោសក្នុងបច្ចុប្បន្ន
២. សម្បរាយិកវជ្ជ = ទោសក្នុងបរលោក

ធម៌ខ្មៅ ២ យ៉ាង
១. អហិរិក = មិនខ្មាសបាប
២. អនោត្តប្ប = មិនរអែងខ្លាចបាប

ធម៌ស ឬលោកបាលធម៌ ២ យ៉ាង
១. ហិរិ = សេចក្តីខ្មាសបាប
២. ឱត្តប្បៈ = សេចក្តីក្រែងខ្លាចបាប

កន្លែងសម្រាប់ទទួលមនុស្សទ្រុសសីល ២ យ៉ាង
១. និរយៈ = ឋាននរក
២. តិរច្ឆានយោនិ = កំណើតតិរច្ឆាន

កន្លែងសម្រាប់ទទួលមនុស្សមានសីល ២ យ៉ាង
១. ទេវៈ = ស្ថានទេវតា
២. មនុស្ស  = ស្ថានមនុស្ស

សេចក្តីសុខ ២ យ៉ាង
១. គិហិសុខ = សេចក្តីសុខរបស់គ្រហស្ថ
២. បព្វជ្ជាសុខ = សេចក្តីសុខក្នុងផ្នួស

សេចក្តីសុខ ២ យ៉ាងទៀត
១. កាមសុខ សេចក្តីសុខក្នុងកាម
២. នេក្ខម្មសុខ សេចក្តីសុខក្នុងការចេញចាកកាម

សេចក្តីសុខ ២ យ៉ាងទៀត
១. សាសវសុខ = សេចក្តីសុខប្រកបដោយអាសវៈ
២. អានាសវសុខ = សេចក្តីសុខឥតអាសវៈ

សេចក្តីសុខ ២ យ៉ាងទៀត
១. កាយិកសុខ = សេចក្តីសុខផ្លូវកាយ
២. ចេតសិកសុខ = សេចក្តីសុខផ្លូវចិត្ត

បុគ្គលរកបានដោយកម្រ ២ ពួក
១. បុព្វការី = បុគ្គលអ្នកធ្វើឧបការៈមុន
២. កតញ្ញូកតវេទី = បុគ្គលអ្នកដឹងឧបការៈដែលគេហើយ ធ្វើតបវិញ

បច្ច័យនាំឲ្យកើតរាគៈ ២ យ៉ាង
១. សុភនិមិត្ត = កំណត់នូវអារម្មណ៍ថាល្អ
២. អយោនិសោមនសិការៈ = មិនធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា

បច្ច័យនាំឲ្យកើតទោសៈ ២​ យ៉ាង
១. បដិឃនិមិត្ត = កំណត់ទុកនូវសេចក្តីថ្នាំងថ្នាក់
២. អយោនិសោមនសិការៈ = មិនធ្វើទុកក្នុងចិត្តដោយឧបាយនៃប្រាជ្ញា

ទាន ២ យ៉ាង
១. អាមិសទានៈ = ឱ្យវត្ថុប្រើប្រាស់ជាទាន
២. ធម្មទានៈ = ឱ្យធម៌ជាទាន

ចាគៈ ២ យ៉ាង
១. អាមិសច្ចាគៈ = លះបង់ឲ្យនូវគ្រឿងប្រើប្រាស់
២. ធម្មច្ចាគៈ = ចែករំលែកនូវព្រះធម៌

សង្គហៈ ២ យ៉ាង
១. អាមិសសង្គហៈ = ជួយសង្គ្រោះដោយគ្រឿងប្រើប្រាស់
២. ធម្មសង្គហៈ = ជួយសង្គ្រោះដោយការចែករំលែកនូវចំណេះដឹង

បដិសណ្ឋារៈ ២ យ៉ាង
១. អាមិសប្បដិសណ្ឋារៈ = ទទួលរាក់ទាក់ដោយអាមិស
២. ធម្មប្បដិសណ្ឋារៈ = ទទួលរាក់ទាក់ដោយធម៌

ឯសនា “ការស្វែងរក” ២ យ៉ាង
១. អាមិសេសនា = ការស្វែងរកអាមិស
២. ធម្មេសនា = ការស្វែងរកធម៌

បូជា ២ យ៉ាង
១. អាមិសបូជា = បូជាដោយអាមិស
២. ធម្មបូជា = បូជាដោយធម៌

សន្និច្ចយៈ “ការសន្សំ” ២ យ៉ាង
១. អាមិសសន្និច្ចយៈ  = ការសន្សំនូវអាមិស
២. ធម្មសន្និច្ចយៈ = ការសន្សំនូវធម៌

សន្និច្ចយៈ “ការសន្សំ” ២ យ៉ាងទៀត
១. កម្មសន្និច្ចយៈ = ការសន្សំនូវកម្ម
២. បច្ចយសន្និច្ចយៈ = ការសន្សំនូវបច្ច័យ

វិបត្តិ ២ យ៉ាង
១. សីលវិបត្តិ = វិបត្តិសីល
២. ទិដ្ឋិវិបត្តិ = វិបត្តិទិដ្ឋិ

សម្បទា ២ យ៉ាង
១. សីលសម្បទា = បរិបូណ៌ដោយសីល
២. ទិដ្ឋិសម្បទា = បរិបូណ៌ដោយទិដ្ឋិ

បំណងដែលលះបង់បានដោយកម្រ ២ យ៉ាង
១. លាភាសា = បំណងក្នុងលាភ
២. ជីវិតាសា = បំណងក្នុងជីវិត

ផ្លូវឆ្ងាយ ២ យ៉ាង
១. កន្តារទ្ធា = ផ្លូវឆ្ងាយដាច់ស្រយាល
២. វដ្តទ្ធា = ផ្លូវឆ្ងាយក្នុងវាលវដ្តសង្សារ

បដិបទា ២ យ៉ាង
១. លាភូបនិសា = សេចក្តីប្រតិបត្តិអាស្រ័យលាភ
២. និព្វានគាមីបដិបទា = សេចក្តីប្រតិបត្តិជាដំណើរទៅកាន់ព្រះនិព្វាន

(នៅមានបន្តទៀត)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: